កិច្ចប្រជុំដោយឡែករវាងគណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំដោយឡែក ជាមួយគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ៕