ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងជូនបណ្ណសរសើរដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

ក្នុងក្របខណ្ឌនៃការបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានជួបសាកសួរសុខទុក្ខបងប្អូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីភារកិច្ចរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការទំនាក់ទំនងសាធារណៈ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណបងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំង ២៣ រូប នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ហា ស្មារតីក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ព្រមទាំងជំរុញឱ្យបង្កើនសមត្ថភាពបន្ថែមតាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាប្រចាំ និងចូលរួមអនុវត្តឱ្យបានជោគជ័យលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលបានដាក់ចុះ និងក្រសួងស្ថាប័នក្នុងនោះក៏មានក្រសួងព័ត៌មានដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័ន ប្រសិទ្ធផល និងគុណភាពការងារ ៕

អត្ថបទដែលជាប់ទាក់ទង