ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា

នារសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម​ និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់​ ដឹងពីទំហំផ្ទៃដី​ក្នុងការអនុវត្តជាក់ស្តែង​ គម្រោងចំណាយជាក់លាក់​ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ​ ទទួលបានផលចំនេញពិតប្រាកដ​…៕

អត្ថបទដែលជាប់ទាក់ទង