រដ្ឋសភា ចេញសេចក្ដីជូនដំណឹងផ្លូវការ អំពីមរណភាពរបស់ លោក ជា ចាន់តូ និងកម្មវិធីបុណ្យសព
(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងដំណឹងផ្លូវការ អំពីមរណភាពរបស់ លោក ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា លោក ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
* សព លោក ជា ចាន់តូ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ ១៣៥, ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
* ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
* សពនឹងត្រូវដង្ហែយកទៅបូជា នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣និង០០នាទីរសៀល នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការយាង និងអញ្ជើញ សម្តេចព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន ញាតិមិត្តជិតឆ្ងាយនៃសព ចូលរួមពិធីបុណ្យសព តាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕