ទម្លាក់​ស្លាក​គណបក្ស​ភ្លេីងទៀនចោល​ព្រោះ​គាំទ្រជិត​ ៣០ឆ្នាំ​ អត់​ន័យ​

លោក​ សាន​ នី​ បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ​ ត្រឡាច​ គណបក្ស​ភ្លេីងទៀន​ លេខរៀងទី​ ៤​ និង​ សមាជិក​​ ៧នាក់​ទៀត​បាន​សម្រេចដេីរចេញ​និង​ឈប់​គាំទ្រ​ គណបក្ស​ភ្លេីងទៀន​ ចាប់​ពី​ពេលនេះតទៅ​ និងបាន​ដាក់ពាក្យ​សុំចូល​រួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ក្រោមការ​ដឹកនាំ​ដ៏ត្រឹមត្រូវរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ ។

សូមបញ្ជាក់ថា​ លោក​ សាន​ នី​ បាន​គាំទ្រ​គណបក្ស​ប្រឆាំង​អស់រយៈពេល​ជិត​ ៣០​ ឆ្នាំហេីយ​ ដំបូងនៅ​ឆ្នាំ​ ១៩៩៥​ លោក​គាំទ្រ​គណបក្ស​ជាតិខ្មែរ​ បន្ទាប់មកគាំទ្រ​គណបក្ស​សម​ង្សី​ បន្ទាប់មកគាំ​ទ្រ​គណបក្សសង្គ្រោះជាតិ​ ចុងក្រោយ​គាំទ្រ​គណបក្ស​ភ្លេីងទៀ​ន​ ។

ដោយ​អស់​ជំនឿ​លេី​ជនក្បត់​ជាតិ​ ៣ជំនាន់​ សម​ រង្សី​ ដែលធ្វេី​នយោបាយ​ចេះតែ​បោកប្រាស់​ ញុះញង់​ លាបពណ៌អោយ​ខ្មែរ​ស្អប់គ្នា​ និង​ ដោយ​មេីល​ឃេីញ​ការដឹកនាំ​ដ៏ត្រឹម​ត្រូវ​របស់​ គណបក្ស​ប្រជាជនកម្ពុជា​ ជាពិសេស​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ធ្វេី​អោយ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ និង​ ការរីក​ចម្រេីន​ លោក​ សាន​ នី​ បាន​នាំ​សមាជិក​ចំនួន​ ៧នាក់​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ ៕

អត្ថបទដែលជាប់ទាក់ទង