បង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចផ្លូវលំស្ថិតនៅ ភូមិព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត

តាកែវ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

នៅវេលាម៉ោង ១២:៥០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាប បទល្មើសសហការណ៍ជាមួយ កម្លាំងអាវុធហត្ថ ស្រុកកោះអណ្តែត ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចផ្លូវលំស្ថិតនៅ ភូមិព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
*លទ្ធផល÷
+ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់
ឈ្មោះ សុន យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
+ ដកហូតវត្ថុតាងរួមមាន÷
១/ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់
ទម្ងន់ ២៤.៦៩ ក្រាម(ថ្លឹងទាំងសំបកថង់) ។
២/ទូរស័ព្ទចំនួន០២គ្រឿង
៣/ម៉ូតូចំនួន០១គ្រឿង ម៉ាកនិចពណ៌ស លាយលឿង ស្លាកលេខ កំពង់ឆ្នាំង 1J 8558
ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង