គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដស៊េរីទំនើប បើកជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត ប៉ើងទៅខ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ ។

បុរសម្នាក់បានបេីករថយន្ដស៊េរី ទំនើប LAND ROVER DEFENDER មួយគ្រឿងចុះពីលើស្ពានអាកាសសម្តេចតេជោ ឆ្ពោះទៅផ្លូវ៦០ម៉ែត្រយ៉ាងលឿន ខណៈបើកមកដល់ចុងស្ពានស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកTOYOTA HILUX VIGO បួងចង្កូតបត់ពីមុខក៏ជ្រុលទៅបុកពេញទំហឹងប៉ើងផ្ទប់ទៅបុកនឹងរបាំងថ្មបន្ថែមបណ្តាលឱ្យបាក់អស់២កង់។

នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX VIGO ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-5670 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវក្រោមស្ពានសម្តេចតេជោឆ្ពោះទៅផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុចុងស្ពាន បានបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងអគារចិនមួយកន្លែង ពេលឆ្លងដលពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្ដស៊េរីទំនើបមួយគ្រឿងទៀតម៉ាក LAND ROVER DEFENDER ពណ៌សពាក់ ផ្លាក លេខ កម្ពុជា XYZ.0168 បេីកបរដោយបុរសម្នាក់ចុះពីលើស្ពានសម្តេចតេជោឆ្ពោះទៅផ្លូវ៦០ម៉ែត្រដូចគ្នាយ៉ាងលឿន ពេលបើកចុះមកដល់ចំណុវកើតហេតុក៏អកហ្សឺជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្ត TOYOTA HILUX VIGO ចំពីក្រោយចំហៀងខាងឆ្វេងប៉ើងទៅផ្ទប់របាំងថ្មបន្ថែមខូចខាតអស់២កង់ ចំណែករថយន្តរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរទៅរក្សាទុករង់ចាំឱ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង