មោទនភាពកម្ពុជា ដោយក្រុម «កីឡាជិះសេះ» កម្ពុជា ដោយមាន អ្នកអង្គ នរោត្តម អម្រិតា បានយកឈ្នះ មេដាយមាស ក្នុងការប្រកួតកីឡា FEI SEA Youth Cup លើកទី១ ដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ី អាគ្នេយ៍ចំនួន៦ ប្រទេសដែលថៃជាម្ចាស់ផ្ទះ ហើយមាន ប្រទេសកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ជាប្រទេសចូលរួម

ភ្នំពេញ ៖ ក្នុងវិស័យសិល្បៈត្រូវបានគេមើលឃើញថា ព្រះនាងតូច នរោត្ដម ជេនណា ដែលជាសមាជិកនៃព្រះរាជវង្សានុវង្សកម្ពុជាកំពុងក្តោបទីផ្សារយ៉ាងខ្លាំងក្លា ពិសេសព្រះនាងកំពុងធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍លើទេពកោសល្យផ្នែកសិល្បៈរបស់ព្រះនាងរហូតមានការចុះផ្សាយលើកសារព័ត៌មានធំៗ លើពិភពលោកអំពីភាពអស្ចារ្យរបស់ព្រះនាង នរោត្តម ជេនណា ពិសេសព្រះនាងតែងមានវត្តមានលើឆាកអន្តរជាតិ សម្រាប់ការសម្តែងនូវសិល្បៈទស្សនីយភាព និងការសម្តែងរបាំបុរាណផងដែរ ។ ងាកមកវិស័យកីឡាវិញព្រះនាង នរោត្តម អម្រិតា ក៏កំពុងត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំងផងដែរ ។ ព្រះនាង នរោត្តម អម្រិតា ទ្រង់មានរូបសម្រស់ស្រស់សោភា ពោល គឺស្រស់ស្អាតម្យ៉ាងម្នាក់ពីព្រះនាងតូច ជេនណា ។ អ្វីដែលអស្ចារ្យនោះ គឺទ្រង់ពិតជាវីរៈនារីក្លាយហានណាស់ធ្វើឱ្យមហាជនកាន់តែស្ងប់ស្ងែងចំពោះទ្រង់ជាខ្លាំងលើសមត្ថភាពរបស់ព្រះនាងលើវិស័យកីឡា ។
ជាក់ស្តែងថ្មីៗនេះ កាលពីពេលថ្មីនេះទ្រង់ដណ្តើមបានមេដាយមាសពីការប្រកួតកីឡា FEI SEA Youth Cup លើកទី១ ដែលមានការចូលជាច្រើនប្រទេស ។
ជាការពិត តាមរយៈការប្រកួតកីឡាប្រណាំងសេះនេះផងដែរ ឃើញថា ក៏មានវត្តមានបងប្អូនជីដូនមួយព្រះនាង នរោត្តម ជេនណា គឺព្រះនាង នរោត្តម អម្រិតា ដោយក្នុងការប្រកួតនេះដែរ ព្រះនាង អម្រិតា ដែលតំណាងអោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ហ្វីលីពិនទទួលបានចំណាត់លេខ២ និងថៃជាម្ចាស់ផ្ទះទទួលបានចំណាត់ថ្នាក់លេខ៣ ។
តាមរយៈផេកផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះអបអរសាទរដល់ទ្រង់ថា«ពិតជាពិសេសមែន! បងប្អូនជីដូនមួយខ្ញុំ ព្រះនាង នរោត្តម អម្រិតា ឈ្នះមេដាយមាសកីឡា FEI SEA Youth Cup លើកទី១ បងប្អូនជីដូនមួយដ៏អស្ចារ្យរបស់ខ្ញុំនរោត្តម អម្រិតា ដែលបានធ្វើឱ្យកម្ពុជាមានមោទកភាពតាមរយៈការឈ្នះមេដាយមាស ជាមួយក្រុមរបស់គាត់ក្នុងការប្រកួតកីឡា FEI SEA Youth Cup លើកទី១ លើកីឡាជិះសេះដោយមានការចូលរួមពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦ ប្រទេសមានថៃជាម្ចាស់ផ្ទះ ហើយមានប្រទេសកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ។
អ្វីដែលពិសេសនោះ ម្ចាស់បងអម្រិតា ចូលរួមប្រកួតដោយមិនប្រើសេះផ្ទាល់ខ្លួន គឺសេះដែលគេបានរៀបចំឲ្យស្របពេលដែលកីឡាករ កីឡាការនីនៃប្រទេសផ្សេងៗប្រើប្រាស់សេះផ្ទាល់ខ្លួនទាំងអស់ ។ នេះជារឿងដ៏ពិបាកមួយ តែផ្ទុយទៅវិញម្ចាស់បងនៅតែទទួលបាននូវជ័យជំម្នះហើយបានទទួលចំណាត់ថ្នាក់លេខមួយថែមទៀត ។
នៅថ្ងៃទី២៧ ខែតុលាខាងមុខនេះ ម្ចាស់បងអម្រិតា នឹងមានប្រកួតប្រជែងការជិះសេះលើវិញ្ញាសារទោលដោយទទួលយកការប្រកួតប្រជែងថ្មីមួយទៀត ។ សូមពុកម៉ែបងប្អូនចូលរួមគាំទ្រគាត់ទាំងអស់គ្នា និងសូមជូនពរឱ្យគាត់ជួបតែសំណាងល្អ ក្នុងនាមជាតំណាងឱ្យប្រទេសកម្ពុជាយើង» ។
គួរបញ្ជាក់ដែរថា ក្រោយឈ្នះមេដាយមាសទទួលបានសមទ្ធិផលដ៏វិសេសវិសាលមួយនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើនបានសម្តែងការគោរពស្ងប់ស្ងែងចំពោះទ្រង់ជាអនេក ពីការខិតខំរបស់ព្រះនាង ដណ្តើមបានមេដាយមាស ៕

អត្ថបទដែលជាប់ទាក់ទង