គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតទៅប៉ះបុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ បណ្ដាលឲ្យដួលរងរបួសធ្ងន់ និងមានរថយន្តដឹកទឹកកកមួយគ្រឿងទៀតបុកទ្រូងផ្លូវបន្ថែម

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចមុខរោងចក្រ កាត់ដេរសម្លៀកបំពាក់ សផ្លេនឌេីរអុិនឌីសស្ទ្រីយ៍ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តម៉ាក SSANG YONG ISTANA ប្រភេទដឹកអ្នកដំណេីរមួយគ្រឿងបានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅប៉ះបុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវបណ្ដាលឲ្យដួលរងរបួសធ្ងន់ និងមានរថយន្តដឹកទឹកកកមួយគ្រឿងបុកទ្រូងផ្លូវបន្ថែមរងការខូចខាត ។

មុនកេីតហេតុ មានបុរសម្នាក់បានបេីករថយន្ត ម៉ាក SSANG YONG ISTANA ប្រភេទរថយន្តដឹកអ្នកដំណេីរ ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 2AH-2805 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយកង់ខ្ទាតជិតពាក់កណ្ដាលផ្លូវម្ខាងទៀត ស្របពេលនោះក៏មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក YAMAHA PG-1 ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 1KW-3277 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿនដូចគ្នាក៏បុករបាំងថ្មដែលខ្ទាតមកជិតកណ្ដាលផ្លូវខាងលេីនោះបណ្ដាលឲ្យម៉ូតូដួលរងការខូចខាតយ៉ាងដំណំ និងម្ចាស់រងរបួសធ្ងន់ ដោយភ្លាមៗត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្តសង្គ្រោះបន្ទាប់មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មួយសន្ទុះក្រោយមក ក៏មានរថយន្តឃ្លុប ដឹកទឹកកក ស៊េរីចាស់ ពុំមានផ្លាកលេខ មួយគ្រឿងទៀតបេីកមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបន្តិចទៀតរងការខូចខាតផងដែរ សមត្ថកិច្ចមូលដ្ឋានឃាត់រថយន្តបង្កខាងលេីនៅនិងកន្លែង រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង