លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស”

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបាន អត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សានេះឱ្យបានសកម្ម និងផុសផុលបំផុតដើម្បីអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ៕

អត្ថបទដែលជាប់ទាក់ទង