រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្មវិធីអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម
(ភ្នំពេញ)៖ អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបប្រជុំគ្នាជាមួយក្រុមការងារអ្នកព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អ្នកសារព័ត៌មាន ជាអ្នកសរសេរអត្ថបទ អ្នកអត្ថាធិប្បាយ អ្នកថតរូបចំនួន ៥០នាក់នឹងត្រូវទៅចូលរួមយកព័ត៌មាន នៅក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តខ្មែរក្រោម ដើម្បីថតធ្វើផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកឋិនទាន មហាគ្រួសារខ្មែរ ៕