ជាប់គុក៣ដងហើយ! ឥឡូវជាប់ទៀត បន្ទាប់ពីកម្លាំងអធិការស្រុកគីរីវង់ ក្របួចបាន

តាកែវ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ១១រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង០៣:០៥ នាទីទៀបភ្លឺ មានករណីបទ អំពើលួចទូរស័ព្ទដៃ០១គ្រឿងម៉ាកVIVO បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានចាត់លោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងជំនាញផ្នែក យុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ វុត្ថា នាយប៉ុស្តិ៍រដ្ឋបាល បានធ្វើការឃាត់ខ្លួនសង្ស័យម្នាក់ ឈ្មោះ ឃុំ ខែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ហើយជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនបានចូលលួចទូរស័ព្ទរបស់ឈ្មោះ អ៊ាង ហត មានទីនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ យកទៅបាត់ពិតប្រាកដមែន ។
ជនសង្ស័យនេះ ជាមុខសញ្ញាលួចយ៉ាងសកម្ម នឹងប្រើប្រាស់គ្រឿងញៀនទៀតផង ធ្លាប់ជាប់ពន្ធធានាគារចំនួន០៣លើករួចមកហើយ ពាក់ព័ន្ធក្នុងករណីបទ អំពើលួច។
សមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង