គោយន្តកែច្នៃបុកម៉ូតូ២ប្តីប្រពន្ធ បណ្តាលឱ្យស្លា..ប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈជិះម៉ូតូទៅធ្វើបុណ្យម្តាយស្លា..ប់ដោយសាររោគាពាធ បន្សល់ទុកកូនចំនួន៣នាក់

ខេត្តសៀមរាប ៖ ហេតុការណ៍គោយន្តកែច្នៃបុកម៉ូតូ២ប្តីប្រពន្ធ បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែង ខណ: ជិះម៉ូតូទៅធ្វើបុណ្យម្តាយស្លាប់ដោយសាររោគាពាធ បន្សល់ទុកកូនចំនួន៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៤ ចន្លោះគីឡូម៉ែត៣៥០-៣៥១ ស្ថិតនៅភូមិកិត្តយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប លើផ្លូវជាតិលេខ០៦ រវាងគោយន្តកែច្នៃនិងម៉ូតូ(ស្របទិសគ្នា)។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងគោយន្តកែច្នៃមួយគ្រឿង ពណ៌ខៀវ ផ្លាកលេខគ្មាន អ្នកបើកបរឈ្មោះ ធាវ រ៉ាវឹង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បើកបរទិសដៅពីកើតទៅលិច បានបុកម៉ូតូ២នាក់ប្តីប្រពន្ធមួយគ្រឿងម៉ាក Honda Dream ពណ៍ខ្មៅ ផ្លាកលេខសៀមរាប 1Q-2042 បើកបរដោយឈ្មោះ ប្រម ណាន់ ភេទប្រុស អាយុ៤៤ឆ្នាំនៅភូមិប្រឡាយសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដឹកប្រពន្ធឈ្មោះមុត ថុនា អាយុ៣២ឆ្នាំ បើកបរមានទិសដៅពីកើតទៅលិច។
ក្រោយពេលបុករួចបានយកអ្នកបើកបរគោយន្តកែច្នៃមកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកពួក។ ចំពោះមូលហេតុ គោយន្តកែឆ្នៃជាប់ចង្កូត និងមានបញ្ហាចាប់ហ្វ្រាំមិនស៊ី។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចដកហូតវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ។

សពជនរងគ្រោះ២នាក់ ប្តីប្រពន្ធ និងសពម្តាយ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅបូជាទីអារាមវត្ដធម្មរង្សីសំពៅលូន ឃុំក្រឡាញ់ ស្រឡាញ់ ខេត្ដសៀមរាប ទាំងអស់គ្នា ទាំង ៣នាក់ ម្តាយកូនបង្កើត និងកូនប្រសារ ។ កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង