ឯកឧត្តម ស សុខា បដិសេធបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី

ភ្នំពេញ៖ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱដឹងថា ថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជាសាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្ដល់ប្រាក់ ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងខ្លះទៀតបានតម្រូវឱ្យបង់ប្រាក់ប្រចាំខែ ជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗជាដើម។

សូមសាធារណជនមេត្តាកុំជឿលើបុគ្គលទាំងនោះ និងសូមទាក់ទងមក ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ប្រសិនបើមានការសង្ស័យដោយប្រការណាមួយ និងសូមដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចតាមផ្លូវច្បាប់ ក្នុងករណីដឹងថាខ្លួនជាជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង