ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)!
នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរងទទួលការងារជំនាញ ព្រមទាំងសមាសភាពក្រុមការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ចូលប្រជុំផ្សព្វផ្សាយផែនការ តាមប្រព័ន្ធ (Video Conferrence) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង និងជាប្រធានអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ផ្សព្វផ្សាយផែនការ ស្តីពីពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)៕