មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ អញ្ជើញក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់

ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ឆ្លងតាមការហ្វឹកហ្វឺនរយៈពេល៩២ថ្ងៃកន្លងមក ពិនិត្យវាយតម្លៃក្នុងការសិក្សាក្រោយពេល បញ្ចប់វគ្គសរុបបានទាំងការ គោរពវិន័យ ទាំងកម្រិតយល់ដឹងលើមេរៀននីមួយៗ សិក្ខាកាមទទួលបាន លទ្ធផលដូចន ដូចខាងក្រោម៖
-និទ្ទេសល្អ ចំនួន២៥នាក់ ស្មើនឹង៣១,២៥%
-និទ្ទេសល្អបង្គួរ ចំនួន៤០នាក់ ស្មើនឹង៥០%
-និទ្ទេសមធ្យម ចំនួន១៥នាក់ ស្មើនឹង១៨,៧៥%
ឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី ភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៥ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យបូរណភាពទឹកដី រក្សាឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍន៏ ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខន្តិកៈ នៃកងយោពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច។ ត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោកដែលបានប្រគល់ជូន។
ឯកឧត្ដម សេង ធារិន បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ សូមចៀសឆ្ងាយឱ្យផុតពីគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងស្មារតី បង្កជាបញ្ហាអស្ថេរភាពនៅក្នុងសង្គមជាតិ។
ចុងបញ្ចប់កម្មវិធី ឧត្តមសេនីយ៍ទោ សេង ធារិន បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងឧបត្ថម្ភថវិកាដល់វគ្គហ្វឹកហ្វឺន ចំនួន ១.០០០.០០០រៀល និងបានប្រកាសបិទវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង