សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

វិស័យកីឡាកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន ។ អត្តពលិកកម្ពុជា បានចូលរួមក្នុងការប្រកួតធំៗ ទាំងកម្រិតតំបន់ និងពិភពលោក ព្រមទាំងអាចដណ្តើមបានមេដាយជូនជាតិប្រកបដោយមោទកភាព ។ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៀត គឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃពុធ ទី៣០ តុលា ២០២៤

អត្ថបទដែលជាប់ទាក់ទង