ពិធីប្រកាសនឹងចូលកាន់មុខតំណែង អធិការដ្ឋាននគរបាលក្រុងច្បារមនថ្មី
កំពង់ស្ពឺ៖ ពិធីប្រកាសតែងតាំងមុខតំណែងអធិការដ្ឋាននគរបាលក្រុងច្បារមនថ្មី ព្រមទាំងមានការអញ្ជើញចូលរួមពីរលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ នឹងប្រធាន ក្រុមប្រឹក្សាក្រុងច្បារមន លោក លោកស្រីស្នងការង អធិការដ្ឋាននគរបាលទាំង៩ក្រុង ស្រុក ផងដែរ។
ប្រកាស់ចូលកាន់មុខតំណែងអធិការដ្ឋាននគរបាលក្រុងច្បារមនថ្មីនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤។
យោងតាមប្រកាសលេខ ៦៤៩៣ ប្រ,ក ចុះថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ សម្រេចផ្ទេរភារកិច្ចនឹងតែងតាំងមុខតំណែង លោកវរសេនីយ៍ទោ យ័ន្ត សង្ហារ អត្តលេខ ៧៨៤៦៨ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មកជាអធិការដ្ឋាននគរបាលក្រុងច្បារមន ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកវរសេនីយ៍ទោ សំអាង ផានី ដែលផ្លាស់ប្តូរទៅបម្រើការងានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ មានសាសន៍ផ្តាំផ្ញើក្នុងពិធីតែងតាំងមុខតំណែងអធិការដ្ឋាននគរបាលក្រុងច្បារមនថាថ្នាក់ដឹកនាំតែងតាំងប្រគល់ភារកិច្ចនាឱកាសនេះ អ្នកមកក្រោយរៀនសូត្រពីគ្នាអ្នកចាស់មុនៗ ពិសេសកត្តាសមគ្គីភាពនិងចេះទទួលខុសត្រូវមុនគេលើកិច្ចការទាំងអស់ ក្នុងនោះការសិក្សារស្វែងយល់អំពីទឹកចិត្តមន្ត្រីទាំងក្តៅ ត្រជាក់។
លោកស្នងការគាំទ្រចូលរួមឧបត្ថម្ភជាថវិកាតាមលទ្ធភាពជាក់ស្តែងនិងប្រគល់នូវថវិកាដល់អធិការដ្ឋាននគរបាលក្រុងច្បារមន រដ្ឋបាលក្រុងច្បារមននឹងអង្គភាពបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន តំបន់ប្រតិបត្តិការសឹងរងក្រុងច្បារមនផងដែរ៕