បង្ក្រាបការជួញដូរគ្រឿ..ងញៀ..ន នៅចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃា..ត់ខ្លួនជនស..ង្ស័យបាន ០២នាក់

ស្រុកព្រៃនប់ ៖ ដោយមានការចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯកស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំបញ្ជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបការជួញដូរគ្រឿងញៀននៅចំណុចផ្ទះមួយកន្លែងស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ÷ ១-ឈ្មោះមាជ ឃន ភេទ ប្រុស អាយុ៦២ឆ្នាំ មុខរបរ លក់ដូរ មានស្រុកកំណើត ភូមិអាំងចៅ ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ។

២-ឈ្មោះលី ម៉េត ភេទ ប្រុស អាយុ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង២នាក់នេះ បច្ចុប្បន្នស្នាក់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ កាំភ្លើងវែងចំនួន០២ដើម បង់កាំភ្លើងចំនួន០១និងគ្រាប់ចំនួន៣០។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង