ម្ចាស់សាច់គោ ព្រមទទួលស្គាល់កំហុស សមត្ថកិច្ចបានប្រគល់ជូនគាត់វិញ
ខេត្តសៀមរាប៖ក្រោយសមត្ថកិច្ចបានធ្វើកំណត់ហេតុ ដកហូតយកសាច់ មករក្សាទុកនៅអធិការដ្ឋាន ដើម្បីពិនិត្យ និង ហៅម្ចាស់សាច់ រួមនិងម្ចាស់តូបមក ធ្វើការណែនាំ ក្រោយពីបានធ្វើការណែនាំម្ចាស់សាច់ និងម្ចាស់តូប បានយល់ព្រមទទួលស្គាល់កំហុសហើយសមត្ថកិច្ចបានធ្វើការប្រគល់សាច់ជូនគាត់វិញ។
នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីបានទទួលបណ្ដឹង ពីម្ចាស់ទីតាំងសតឃាត្ត នៅក្រុង ឈ្មោះវាសនា និង ប្រជាពលរដ្ឋ ខាងមន្ត្រីជំនាញមន្ទីកសិកម្មខេត្ត ចុះដកហូតយកសាច់គោ ចំនួន១៥kg ពីតូបលក់សាច់គោ ឈ្មោះ យូ ស៊ីនឌីន ភេទប្រុស ដោយមានអាជីវករនៅក្បែរបានរាយការថា ម្ចាស់តូបខាងលើ បានយកសាច់គោពីក្រៅមកលក់។
ករណីនេះ ក៏មានការស្នើសុំអោយសមត្ថកិច្ចចុះពិនិត្យ ក្រោយមានសុំសហការ កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានសហការចុះសួរនាំដល់តូបលក់សាច់ ខាងលើ ក្រោយការសាកសួរបឋម ចំពោះសាច់គោ នេះចំនួន ១៥kg នេះគឺយកមកពីស្រុកស្រីស្នំ ដើម្បី អោយយកម្តាយនៅរុនតាឯក ធ្វើសាច់ងៀតទេ។
តាមការបញ្ជាក់របស់ម្ចាស់ facebook ដែលបានបង្ហោះសរសេរថា នាងខ្ញុំម្ចាស់ហ្វេសបុក ឈ្មោះ យូ ស្រីមុំ សុំធ្វើការបកស្រាយជុំវិញករណី សមត្ថកិច្ចជំនាញនិងសមត្ថកិច្ចមូលដ្ឋានបានចូលដកហូតសាច់គោ ១៥គីឡូក្រាម យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនក្រោយពីបានស្ដាប់ការណែនាំមន្ត្រីជំនាញធ្វេីការណែនាំដល់រូបនាងខ្ញុំ និងបានប្រគល់សាច់គោអោយនាងខ្ញុំវិញ សូមថ្លែងអំណរគុណដល់ សមត្ថកិច្ច ចំពោះការយោគយល់ និងសូមបងប្អូនមេត្តាជ្រាបជាដំណឹង និងបានធ្វេីការបញ្ចប់រឿងរួចរាល់ ៕