បង្ហាញមុខអ្នកក្លាហាន កាប់ម៉ូតូអ្នកធ្វើដំណើរ នៅបឹងត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ÷ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលពីលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍ត្រពាំងគង ។

ឃាត់មនុស្សចំនួន ៤នាក់មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (កាន់ពូថៅ) ។
២.ឈ្មោះ ជុន រតនា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឈើ ទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៣.ឈ្មោះ ម៉ុច ម៉ាន់ទី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (កាន់កាំបិត ផ្គាក់) ។
៤.ឈ្មោះ អ៊ុយ គឹមឆេង ភេទប្រុស អាយុ ១៩ឆ្នាំ ទាំង២នាក់នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (កាន់រនាស់ដៃ) ។
-បន្ទាប់មកនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង ៣០នាទី បានបន្តឃាត់ ឈ្មោះ វ៉ាន់ សាន នៅចំណុចភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (កាន់ដាវ និងលំពែង ) និងបក្ខពួក ២នាក់ទៀតបានគេចខ្លួន រួមមាន :
១.ឈ្មោះ វ៉ាន់ សាន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ ម៉ន មុន្នីរ័ត្ន ហៅឡូត ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ ពាក់ព័ន្ធករណីធ្វើអោយខូចខាតដោយចេតនា (កាប់ម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចតំបន់ស្រះទឹកវត្តត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឃាត់ខ្លួនមនុស្សចំនួន ៥នាក់ប្រុស ដកហូតម៉ូតូ ១គ្រឿង កាំបិតផ្គាក់១ដើម ដាវ ១ ដែកលំពែង ១ ពូថៅ ១ ៕

អត្ថបទដែលជាប់ទាក់ទង