ឳពុកម្តាយរបស់ប្អូន ជាកម្មករអនាម័យ(ប្រមូលសំរាម)នៅផ្សារថ្មគោលថ្មី យុវសិស្ស ស៊ុន រ៉ាវុធ ជាយុវសិស្សសិក្សានៅ វិទ្យាល័យថ្មគោលដែលទទួលបានជ័យលាភីនិទ្ទេស A
ខេត្តបាត់ដំបង ៖ យុវសិស្ស ស៊ុន រ៉ាវុធ ជាយុវសិស្សសិក្សានៅ វិទ្យាល័យថ្មគោលដែលទទួលបានជ័យលាភីនិទ្ទេស A។ ក្រឡេកមកមើលអំពីជីវភាព និងស្ថានភាពគ្រួសាររបស់ប្អូនប្រុសវិញ ពិតជាមានការលំបាកជាខ្លាំង ដោយឳពុកម្តាយរបស់ប្អូន ជាកម្មករអនាម័យ(ប្រមូលសំរាម)នៅផ្សារថ្មគោលថ្មី ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ ពេលខ្លះប្អូនប្រុសត្រូវលះបង់ពេលវេលាដើម្បីជួយសម្រាលការងារឪពុកម្តាយផងដែរ។ មិនតែប៉ុណ្ណោះក្នុងសមាជិកគ្រួសារមានចំនួនច្រើន ព្រមទាំងមានជីដូនជរាម្នាក់ ដែលក្លាយជាបន្ទុកកាន់តែធ្ងន់។ យ៉ាងណាមិញប្អូនប្អូន ស៊ុន រ៉ាវុធ នៅខិតខំប្រឹងប្រែងរៀនសូត្ររហូតបានទទួលនិទ្ទេស A ក្នុងចំណោមសិស្សនិទ្ទេស A ទាំង១២នាក់ នាសម័យប្រឡង ០៨ តុលា ២០២៤។
សូមបញ្ជាក់ថា ៖ ជាលទ្ធផល បេក្ខជនប្រឡងបាក់ឌុបជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ហើយបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្រសួងអប់រំ យុវជន និងកីឡាជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
សេចក្តីដូចបានជម្រាបជូននេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕