ឃា..ត់ខ្លួនក្រុមក្មេ..ង ៥នាក់ កា..ប់បំផ្លាញម៉ូតូអ្នកដទៃ ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ នៅ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ូលិសបានបញ្ជូនក្រុមក្មេងអន្តពាលចំនួន៥នាក់ទៅកាន់សាលាដំបូង ខេត្តកំពង់ស្ពឺ បន្ទាប់ពីសាកសួរដើមហេតុការ នៃការកាប់បំផ្លាញម៉ូតូអ្នកដទៃស្ថិតនៅ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ។
ក្រុមក្មេងពាល និងបក្ខពួកបានធ្វើសកម្មភាពយកដំថ្មគប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ បូផា សំណាង ភេទប្រុសអាយុ២០ឆ្នាំ និងឈ្មោះ នៅ ចិន ភេទប្រុសអាយុ១២ឆ្នាំ។ ពួកគេទាំងពីរនាក់រស់នៅ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។
ជនរងគ្រោះបានជិះម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ ឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ ១FX.៥៦៥៦ ចេញពីផ្ទះមកដើរលេងនៅ វត្តត្រពាំងគង ខណៈដល់ចំណុចផ្លូវបេតុងខាងត្បូងបឹងក៍ស្រាប់ តែលេចមុខមនុស្ស៥នាក់បានធ្វើសកម្មភាពដេញវាយ និងគប់តែមិនបណ្តាលឱ្យរងរបួសទេដោយសារជនរងគ្រោះផ្តួលម៉ូតូរត់គេចខ្លួន។ ក្រុមក្មេងពាលខឹងវៃមនុស្សមិនបាន ក៏នាំគ្នាកាប់ម៉ូតូឱ្យខូចខាតយ៉ាងដំណំ។
ក្មេងទាំងនោះរស់នៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយគ្នា ហើយពួកគេមានវ័យចាប់ពី១៥ឆ្នាំទៅ ១៩ឆ្នាំភាគច្រើនគឺអនីតិជន។ ប៉ូលិសបានយកវត្ថុតាងម៉ូតូធ្វើសកម្មភាព១គ្រឿង និងសម្ភារៈកាចសាហាវមួយចំនួនទៀតទៅតុលាការ ៕