អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស នៅតាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការដឹកនាំរួម បានបើកពិធីប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស នៅតាមបណ្ដារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផុន លីវីរៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន អគ្គនាយកអន្តោប្រវេសន៍ ព្រមទាំងសមាសភាពពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ណុប វី អគ្គនាយករង និងជាប្រធានក្រុមលេខាធិការជួយគណៈបញ្ជាការដឹកនាំរួម ឡើងអានអំណាន លិខិតបង្គាប់ការលេខ ៦០៤ លបក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ របស់គណៈបញ្ជាការដឹកនាំរួម ស្ដីពីការចាត់តាំងក្រុមប្រតិបត្តិការត្រួតពិនិត្យជនបទេសតាមបណ្ដារាជធានី-ខេត្ត យ៉ាងលំអិតជូនអង្គពិធីជ្រាប ៕

អត្ថបទដែលជាប់ទាក់ទង