កម្មវិធីដុតភ្លើងគប់ នៃការបោះជំរំកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ៖ យុវតីយើង អនាគតអ្នកដឹកនាំយើង
ថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដុតភ្លើងគប់ នៃការបោះជំរំកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ៖ យុវតីយើង អនាគតអ្នកដឹកនាំយើង នៅភូមិភាគឦសានក្នុងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមទាំងសមាជិការបស់សមាគមកាយប្ញទ្ធិនារីទាំង ៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕