ក្រុមក្មេ..ងទំនើង០២ក្រុម ប្រដាប់ដោយកាំបិត បានដេញកាប់គ្នាទៅវិញទៅមក

បន្ទាយមានជ័យ ៖ នៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ករណីហិង្សាដោយចេតនាប្រព្រឹត្តនៅចំណុចសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយកាំបិត បានដេញកាប់គ្នាទៅវិញទៅមក។

ឃាត់ខ្លួនបានចំនួន០២នាក់ ៖
១-ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និង២-ឈ្មោះ ស៊ាត សុខអាន(វីត) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងមាន៖ ១.កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q-5238 ចំនួន០១គ្រឿង, ៣.ទូរសព្ទ ម៉ាកVIVO ពណ៍ទឹកសមុទ្រ ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។ចំណែកបក្ខពួក និងក្រុមម្ខាងទៀតដែលបានគេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថាបានធ្វេីសកម្មភាពវាយទៅលេីក្រុមម្ខាងទៀតពិតមែន។ ដោយសារតែពួកគេតែងតែឌឺដងដាក់ក្រុមរបស់ខ្លួន។
ករណីនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង