សង្វេគណាស់ ប្រពន្ធចូលមន្ទីរពេទ្យវះកាត់ ប្ដីទៅចំការបេះផ្លែឈើផ្ញើប្រពន្ធត្រឡប់មកវិញ ត្រូវរថយន្តបុកស្លា..ប់ រីឯអ្នកបើករងរបួស
បាត់ដំបង ៖
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ២០២៤លើផ្លូវជាតិលេខ ៥៧ប្រសប់និងផ្លូវ ៥៩ ស្ថិតនៅក្នុងភូមិអូដាឃុំអូដាស្រុកកំរីខេត្តបាត់ដំបង។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូដែលអ្នកបើកបរម៉ូតូរួមដំណើរគ្នាពីរនាក់បណ្ដាលឱ្យស្លាប់ម្នាក់ឯអ្នកបើកបររបួសធ្ងន់។
សាក្សីនៅបានឃើញហេតុការណ៍ បញ្ជាក់ឲ្យដឹងថា គេឃើអ្នកបើកបរម៉ូតូរួមដំណើរពីរនាក់ជិះលើផ្លូវ ៥៩ ទិសដៅពីត្បូងមកជើងឆ្លងចូល ផ្លូវ៥៧Bត្រូវបានរថយន្តធ្វើដំណើរច្រាស់ទឹសគ្នាបុកម៉ូតូ ដែលជិះគ្នា០២នាក់ ឯអ្នកជិះពីក្រោយខ្ទាតធ្លាក់មកលើផ្លូវ ៥៧ ត្រូវរថយន្តដែលធ្វើដំណើរ ពីកើត មកលិចបុកពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមនៅហ្នឹងកន្លែង។
តាមរបាយការណ៍របស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោកស្រុកកំរៀងបញ្ចាក់ថា:
រថយន្តម៉ាក នីសាន់ ណាវារ៉ា ពណ៍ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល 2C-9771
-អ្នកបើកបរឈ្មោះ ស្រ៊ុន តូ ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង(គ្មានរបួស) ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ-0846
-អ្នកបើកបរឈ្មោះ នី ទុំ ភេទប្រុស អាយុ ៥២
ឆ្នាំ ភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀងខេត្ត បាត់ដំបង(របួសមុខ)
-អ្នករួមដំណើរឈ្មោះ ហុក ភេទប្រុស អាយុ ជាង៥០ ឆ្នាំ រស់នៅភូមិអូរដាលើក ឃុំបឹងរាំ ស្រុកកំរៀង ខេត្តបាត់ដំបង(ស្លាប់នៅកន្លែងកើតហេតុ) បើកបរបញ្ច្រាស់ទិសគ្នា។
មូលហេតុ ម៉ូតូបុកជាមួយឡាននីសាន់ហើយក៏ខ្ទាត់ចូលឡានហ្វតបណ្ដាលអោយកិនស្លាប់ ដែរបើបញ្រ្ចាស់ទិសគ្នានិងឡាននីសាន់ហើយរត់គេចខ្លួនបាត់)សមត្ថកិច្ចកំពុងស្រាវជ្រាវ បន្តទៀត៕