ផ្ទុះកាប៊ីនភ្លើងបង្កជាអគ្គិភ័យឆាបឆេះរាលដាលដល់តូបផ្ទះប្រជាពលរដ្ឋ នៅក្បែរ អស់២តូប

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះកាប៊ីនភ្លើងមួយកន្លែងរាលដាលដល់តូបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះអស់២តូប ។

នៅមុនពេលកើតហេតុ កាប៊ីនភ្លើងមួយកន្លែងបានផ្ទុះឡើងដោយមិនដឹងមូលហេតុបង្កជាអគ្គិភ័យឆាបឆេះរាលដាលដល់តូបផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចេញមកមើលព្រោងព្រាត រួចបានរាយការណ៍ជូនសមត្ថកិច្ចជំនាញនគរបាលពន្លត់អគ្គិភ័យ ចេញរថយន្តមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

ហេតុការណ៍នេះដែរសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿង ទើបអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់បានមួយរយភាគរយ ហើយក្នុងករណីគ្រោះអគ្គិភ័យនេះគឺឆាបឆេះអស់តូបផ្ទះចំនួន២ នឹងមិនបានបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសទេ៕

អត្ថបទដែលជាប់ទាក់ទង