គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត Ford មួយគ្រឿងបុកម៉ូតូកង់បី២គ្រឿងនៅមុខក្លឹបDOT បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់
ភ្នំពេញ ៖ នៅវេលាម៉ោង១១ និង៥០ នាទីយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ ចំណុចមុខក្លឹបDOT សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត Ford មួយគ្រឿងបុកម៉ូតូកង់បីពីរគ្រឿងនៅមុខក្លឹបDOT បណ្ដាលឲ្យរងការខូចខាត រួចព្យាយាមបើករត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់យកមកកន្លែងកើតហេតុ បែជាបើកករថយន្តបើកចូលក្លឹបទៅវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យម្ចាស់រថយន្តបើករថយន្តចេញមកក្រៅវិញ ដើម្បីធ្វើការសម្របសម្រួលគ្នា ក្រោយពីសម្របសម្រួលគ្នាអស់រយ:ជិត១ម៉ោងភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងទៅឲ្យភាគីម៉ូតូកង់បីទាំងពីរគ្រឿងចំនួន៤៧០ដុល្លារដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕