បុរសម្នាក់ បើករថយន្តមួយគ្រឿង រួមដំណើរជាមួយនឹងស្ត្រីម្នាក់ ជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ ៖ នៅ យប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចភ្លើងស្តុបវិទ្យាល័យទួលស្វាយព្រៃ ផ្លូវម៉ៅសេទុងកែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

បុរសម្នាក់បើករថយន្តម៉ាកMINI COOPER រួមដំណើរជាមួយនឹងស្ត្រីម្នាក់ ខណៈមេឃកំពុងតែរលឹមសង្ស័យមើលផ្លូវមិនច្បាស់ក៏ជ្រុលទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតទាំងរថយន្តនិងថ្មពុះចែកទ្រូងផ្លូវ។

មុនពេលកើតហេតុគេបានឃើញបុរសវ័យប្រហែលជាង៥០ឆ្នាំម្នាក់បានបើករថយន្ត ម៉ាក MINI COOPER ពណ៌គ្រាប់អម្ពិល ពាក់ផ្លាកលេខភ្នំពេញ2BW-5977ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើងរួមដំណើរជាមួយនឹងនារីវ័យក្មេងម្នាក់ខណៈមេឃកំពុងតែរលឹមលុះមកដល់ចំណុចកើតហេតុប្រហែលអ្នកបើកបរគាត់មើលផ្លូវមិនច្បាស់ទេីបធ្វើអោយរថយន្តជ្រុលទៅបុកជាមួយនឹងក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតបាក់អស់ចំនួនមួយកង់ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខផ្ទុះពោងសុវត្ថិភាពគាបជាប់ទ្រូងផ្លូវទៅមុខលែងរួច ។តែសំណាងល្អក្នុងហេតុការណ៍ខាងលើនេះមិនបង្កការគ្រោះថ្នាក់ដ៍អ្នកណាម្នាក់នោះឡើយ ។

សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង