លោក ដូណាល់ ត្រាំ នាំមុខលោកស្រី កាម៉ាឡា ហារីស ដោយទទួលបានអង្គបោះឆ្នោត ១៥៤ ទល់នឹង២៧

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៥៤ ទល់នឹង២៧។ នេះបើតាមសារព័ត៌មាន CNN។
ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។
នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕

អត្ថបទដែលជាប់ទាក់ទង