រកឃើញមានជា..ប់ពាក់ព័ន្ធនឹងការប្រើប្រាស់ រក្សាទុកគ្រឿ..ងញៀ..ន ឃា..ត់ខ្លួនបានចំនួន៦នាក់ ព្រមទាំងដកហូតបានគ្រឿ..ងញៀ..នមួយចំនួន
ភ្នំពេញ ៖ កាលពី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចទីតាំងល្បែងណេតមួយកន្លែង ខាងក្រោយផ្សារព្រៃទា និងផ្ទះជួលមួយកន្លែងទៀត នៅជិតផ្សារព្រៃទា ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីមហាជនរាយការណ៍មកថា សង្ស័យថា ទីតាំងខាងលើមានប្រព្រឹត្តបទល្មើស កម្លាំងក៏បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យ ដោយបាន ចុះទៅទីតាំងផ្ទះមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារព្រៃទា១ ។ ខណៈនោះបានឃើញចំហរទ្វារតែមួយសន្លឹកប៉ុណ្ណោះ លុះពេលចូលទៅ ទើបដឹងថា ជាទីតាំងល្បែងអ៊ីធើណេត ហើយមានមនុស្សប្រុសស្រី២នាក់ កំពុងនៅមើលការខុសត្រូវនៅទីនោះ ។
កម្លាំងនគរបាលក៏សួរនាំហើយពួកគេប្រាប់ថា អ្នកបើកល្បែងនោះ ឈ្មោះម៉ាប់ ជាមន្ត្រីកងរាជអាវុធហត្ថ ហើយឈ្មោះនេះ ក៏មានបើកទីតាំងមួយផ្សេងទៀត ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ដែរ ។ បន្ទាប់មក កម្លាំងនគរបាល ក៏បានធ្វើតេស្តទឹកនោម ហើយបានរកឃើញបុរសមានសារធាតុញៀន រួចក៏ឃាត់ខ្លួន ចំណែក ស្ត្រីពុំត្រូវបានឃាត់ខ្លួននោះទេ ព្រោះអត់មានសារធាតុញៀនឡើយ ។
នគរបាល បានប្រាប់ឲ្យដឹងបន្តថា ទោះបីបែបណា សមត្ថកិច្ច មិនបានបិទទីតាំងនោះទេ គឺឃាត់ខ្លួនតែបុរសអ្នកមើលការខុសត្រូវម្នាក់ ដែលមានសារធាតុញៀនប៉ុណ្ណោះ បន្ទាប់មក បានបន្តទៅត្រួតពិនិត្យផ្ទះជួលមួយកន្លែងទៀត ស្ថិតនៅជិតផ្សារព្រៃទា ក្នុងភូមិព្រៃទា១ នោះដែរ ។ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៥នាក់ទៀត ដែលជាប់ពាក់ពន្ធនឹងការរក្សាទុកគ្រឿងញៀន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនទៀតផងដែរ រួចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕