រថយន្តដឹកទំនិញធុនធ្ង..ន់ អាចចរាចរណ៍បានឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១-៤៣ និងចន្លោះគ.ម៥៣-៥៥
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានជូនដំណឹងថា យោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៤១ ដល់គ.ម៤៣ (ផ្សារត្រាំខ្នារ) ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគ.ម៥៣ ដល់ គ.ម៥៥ (ផ្សារប៉ាង្គសី) ស្ថិតក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានភាពទឹកលិចបានស្រកចុះផុតពីតួផ្លូវជាស្ថាពរ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទធ្វើ ចរាចរណ៍ឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីម៉ោង ១៣:០០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។
ជាមួយគ្នានេះមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណ និងអរគុណចំពោះការចូលរួម របស់សាធារណជន និងប្រជាពលរដ្ឋ ក្នុងបុព្វហេតុដើម្បីរួមគ្នាថែរក្សាការពារ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕