អគ្គីភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋមួយកន្លែង នៅឃុំត្រមូង ស្រុកមេមត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច

ខេត្តត្បូងឃ្មុំ ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៤ ។ រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់មុនគេបន្ទាប់មកលោកលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានឲ្យរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក មួយគ្រឿងចេញមកជួយអន្តរាគមន៍បាញ់ទឹកដើម្បី បង្ការកុំឱ្យភ្លើងឆេះឆ្លងដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរខាង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្របពេលដែលកម្លាំងប៉ុស្តិ៍កំពុងប្រចាំការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងភ្លាមនោះនៅវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី៦ វិច្ឆិកា ប៉ុស្តិ៍នគរបាលរដ្ធបាលត្រមូង បានទទួលពត៌មានពីប្រជាពលរដ្ធភូមិជាំទ្រៀក ឃុំត្រមូងថា មានលំនៅដ្ឋានរបស់ពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ ធ្វើឱ្យអ្នកនៅក្បែរខាងស្លន់ស្លោនាំគ្នាបូមទឹកបាញ់ស្រោចទៅលើភ្លើង ដើម្បីទប់ស្កាត់កុំឲ្យឆេះរាលដាលធំឡើង។ ដោយសារតែទីតាំងកើតខេត្តនៅមិនឆ្ងាយប៉ុន្មាន លោកអធិការនគរបាលស្រុកមេមត់ បានឲ្យរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកចំនួន២គ្រឿងចេញមកអន្តរាគមន៍ជាបន្ទាន់ ។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា គ្រោះថ្នាក់អគ្គីភ័យ១កើតឡើងនៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ មានភ្លើងឆេះផ្ទះរបស់ឈ្មោះហុក សារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលអោយឆេះផ្ទះថ្មបីជាន់ សង់អំពីថ្មទំហំ៥ម៉ែត្រគុណ២៦ម៉ែត្រ ប្រក់ក្បឿងពិដានឈើ បណ្តាលអោយខូចខាតរួមមាន ៖
-ខូចខាតផ្ទះ០១ខ្នងបីជាន់
-ម៉ូតូ០១គ្រឿង
-គ្រឿងសហារឹម០១ចំនួន
របួសមនុស្សចំនួន០៤នាក់ ស្រី០១នាក់ក្នុងនោះធ្ងន់ចំនួន០២នាក់:
១-ឈ្មោះហុក សារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ជាម្ចាស់ផ្ទះ បច្ចុប្បន្នបានរថយន្តពេទ្យបង្អែកស្រុកមេមត់ដឹកបញ្ជូនទៅព្រំដែនវៀតណាមនិងបន្តទៅពេទ្យព្រៃនគរប្រទេសវៀតណាម។
២-ឈ្មោះលី ស្រីហួង ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរនៅភូមិ ឃីជាមួយគ្នា ត្រូវជាប្រពន្ធ។
-របួសស្រាលចំនួន០២នាក់ ប្រុសស្រាល ជាកូនម្ចាស់ផ្ទះ។

មូលហេតុ:បណ្តាលមកពីមកពីផ្ទុះធុងហ្គាសដាំបាយ។ ក្រោយពីទទួលបានពត៌មានភ្លាម លោកស្នងការរងទទួលផែនការងារសេនាធិការ-លោកស្រេង លី អភិបាលស្រុកមេមត់-លោកអធិការរងទទួលផែនជំនាញ,វេនប្រចាំបញ្ជារបស់អធិការដ្ធាន,ប៉ុស្តិនគរបាលរដ្ធបាលសរុបចំនួន៣៦នាក់,លោកមេឃុំ,លោកមេភូមិជាំទ្រៀកបានចុះអន្តរាគមន៍ភ្លាម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣រថយន្ត(ស្រុកមេមត់អស់ចំនួន០២គ្រឿងនិងស្រុកពញាក្រែក០១រថយន្ត) បានពន្លត់ដោយជោគជ័យនៅម៉ោង៩យប់ បានធ្វើឲ្យភ្លើងរលត់ទាំងស្រុង១០០% ដោយពុំមានការរាលដាលដល់ផ្ទះជិតខាងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង