ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ បញ្ហាកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ នឹងត្រូវបានសម្រួល ដ្បិតបន្ថែមតំបន់៣ ដែលត្រូវបិទចរាចរណ៍ឆ្លងកាត់

(ភ្នំពេញ)៖ ថ្លែងក្នងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាកកស្ទះចរាចរណ៍ក្នុងពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ នឹងត្រូវបានសម្រួល ដ្បិតតំបន់៣ត្រូវបានបង្កើតបន្ថែម ដែលត្រូវបិទចរាចរណ៍ឆ្លងកាត់។

លោកឧត្តមសេនីយ៍ឯក បានលើកឡើងថា «ដោយក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ កាលពីឆ្នាំ២០២៣ មានបញ្ហាកកស្ទះចរាចរណ៍នៅខាងប៉ែកមាត់ទន្លេ ជាពិសេសម្ដុំផ្សាររាត្រី ផ្សារចាស់ អីចឹងទើបយើងពិភាក្សាគ្នាជាមួយអគ្គបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្កើតប៉ារ៉ាស់ដល់កន្លែងដើមពោធិ៍មាត់ទន្លេ ហើយយើងបានរកឃើញដំណោះស្រាយដ៏ល្អបំផុត សម្រាប់អ្នកដំណើរអាចវាងផ្លូវបាន»។
ជាមួយគ្នានេះ លោកបានបន្តថា «យើងបែងចែកកម្លាំងជា៣តំបន់ មានតំបន់A ជាតំបន់ប្រារព្ធព្រះរាជពិធី, តំបន់B ជាកន្លែងបិទខ្ទប់ជុំវិញ និងតបន់C ជាតំបន់ទូទៅ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ»៕

អត្ថបទដែលជាប់ទាក់ទង