សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំនួន៤រូប ចូលជួបសម្តែង ការគួរសម និងគោរពជម្រាបលា
នៅវិមានរដ្ឋសភា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំនួន៤រូប ចូលជួបសម្តែង ការគួរសម និងគោរពជម្រាបលា មុនពេលចេញដំណើរទៅបំពេញភារកិច្ច៕