សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កូនផ្សោតទី ៩ ទើបកើតក្នុង ឆ្នាំ២០២៤ ដែលជាអត្រាកំណើតផ្សោតទឹកសាបច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងកិច្ចការអភិរក្សជីវចម្រុះ និងការពារធនធានជលផល ដែលជាធនធានកម្ររបស់ជាតិដ៏មានតម្លៃ ។

គួររំលេចផងដែរថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៤ ផ្សោតទឹកសាប បានកើតសរុបចំនួន ៩ ក្បាល នាំឱ្យសោតទឹកសាបកម្ពុជាមានសរុបចំនួន ១០៥ក្បាល នៅក្នុងដែនទឹកទន្លេមេគង្គរបស់យើង ៕

អត្ថបទដែលជាប់ទាក់ទង