ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះឆេះផ្ទះក្នុងស្រុកទឹកផុស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍ ០៤ការ៉ុង ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ មី០១កេះ មុង០២ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ វេន សុវណ្ណារុន ដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង នៅវេលាម៉ោង ០៥ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះដែលបាត់បង់ផ្ទះសម្បែងអស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក ។ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់ម្ចាស់ផ្ទះរងគ្រោះ ទៅថ្ងៃមុខត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដូចពាក្យចាស់ពោលថា “ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ” ព្រោះបើភ្លើងឆេះហើយ សូម្បីតែកូនកន្លាតមួយក៏មិនសល់ដែរ ។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឡើងវិញ ឲ្យបានសមរម្យ នឹងបានឆាប់រហ័សផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង