មេទ័ពជើងគោកកម្ពុជា ចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីតែងតាំង មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ និងពិធីតែងតាំង មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក ដល់នាយឧត្តមសេនីយ៍ RONALD P. CLARK ដែលទទួលតំណែងបន្តពី នាយឧត្តមសេនីយ៍ CHARLES A. FLYNN នៅមូលដ្ខានទ័ព SHAFTER រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ RANDY GEORGE មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក និង នាយឧត្តមសេនីយ៍ SAMUEL PAPARO មេបញ្ជាការ បញ្ជាការដ្ខានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក។

នៅក្នុងឱកាសចូលរួមពិធីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបសំណេះសំណាលក្រៅផ្លូវការជាមួយ នាយឧត្តមសេនីយ៍ RANDY GEORGE មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក, នាយឧត្តមសេនីយ៍ SAMUEL PAPARO មេបញ្ជាការ បញ្ជាការដ្ខានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក, នាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក , នាយឧត្តមសេនីយ៍ CHARLES A. FLYNN, នាយឧត្តមសេនីយ៍ SONGWIT NOONPAKDI អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ, ឧត្តមសេនីយ៍ឯក KOH HYUN-SEOK មេបញ្ជាការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ និងឧត្តមសេនីយ៍ទោ DAVID NEO មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ៕

អត្ថបទដែលជាប់ទាក់ទង