អង្គការសហប្រជាជាតិ កំពុងរៀបចំផែនការសម្រាប់ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក

អ.ស.ប៖ អង្គការសហប្រជាជាតិកំពុងរៀបចំផែនការសម្រាប់ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ខណៈការកាត់បន្ថយការផ្ដល់មូលនិធិ និងការចូលរួមរបស់សហរដ្ឋអាម៉េរិកជាមួយស្ថាប័នពិភពលោកទំនងជានឹងកើតមានក្នុងអាណត្តិប្រធានាធិបតីទី៤៧ របស់សេតវិមានកាច់ចង្កូតដោយលោក ត្រាំ។
អ្នកការទូតជាន់ខ្ពស់អាស៊ីម្នាក់បានទាំងក្ដីព្រួយបារម្ភថា នៅឯស្ថាប័នពិភពលោកមានសមាជិក១៩៣ប្រទេស ខណៈលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋបានឈ្នះការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះក៏មានក្ដីសង្ឃឹមខ្លះដែរថា រដ្ឋបាលប្រតិបត្តិការមួយនឹងចូលរួមជាមួយអង្គការសហប្រជាជាតិលើផ្នែកខ្លះ។ ការផ្លាស់ប្ដូររបស់សហរដ្ឋអាម៉េរិកនៅអង្គការសហប្រជាជាតិ អាចនឹងបើកទ្វារសម្រាប់ប្រទេសចិន ខណៈបងធំលំដាប់ទីពីរលើពិភពលោកមួយនេះកំពុងកសាងឥទ្ធិពលរបស់ខ្លួននៅក្នុងផ្នែកការទូតពិភពលោក។
លោក ត្រាំ បានផ្តល់ភាពជាក់លាក់មួយចំនួនអំពីគោលនយោបាយការបរទេសនៅក្នុងអាណត្តិទីពីររបស់លោក ប៉ុន្តែអ្នកគាំទ្រអះអាងថា កម្លាំងនៃបុគ្គលិកលក្ខណៈរបស់លោក និងវិធីសាស្ដ្រសន្តិភាពរបស់លោក នឹងជួយសម្រួលដល់មេដឹកនាំបរទេសតាមឆន្ទៈរបស់លោក។ លោក ត្រាំ បានប្តេជ្ញាថានឹងដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថានឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ីស្រាអែលនៅក្នុងជម្លោះជាមួយក្រុមហាម៉ាសនៅហ្កាហ្សា និងហេសបូឡាហ៍ភាគខាងត្បូងលីបង់។
ក្នុងចំណោមកង្វល់ធំៗនៅអង្គការសហប្រជាជាតិគឺថា តើសហរដ្ឋអាម៉េរិកនឹងសម្រេចចិត្តផ្តល់ប្រាក់តិចជាងមុនដល់ស្ថាប័នពិភពលោកឬយ៉ាងណា…? ឬក៏អាម៉េរិកដកខ្លួនចេញពីស្ថាប័ន និងកិច្ចព្រមព្រៀងពហុជាតិសំខាន់ៗ រួមទាំងអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស…? ការផ្ដល់មូលនិធិរបស់សហរដ្ឋអាម៉េរិកគឺជាការព្រួយបារម្ភភ្លាមៗ ខណៈរដ្ឋធានីវ៉ាស៊ីនតោនគឺជាអ្នករួមចំណែកដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ ដោយប្រទេសចិនទីពីរ ដែលមានចំនួន ២២ភាគរយនៃថវិកាស្នូលរបស់អង្គការសហប្រជាជាតិ និង ២៧ភាគរយនៃថវិកាក្សាសន្តិភាព។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានលើកឡើងថានៅពេលនោះ ការកាត់បន្ថយដែលបានស្នើឡើងនឹងធ្វើឱ្យវាមិនអាចបន្តការងារសំខាន់ៗទាំងអស់។
សូមរំឭកថា លោក ត្រាំ បានឡើងកាន់អំណាចកាលពីលើកមុនដោយស្នើឱ្យកាត់បន្ថយផ្នែកការទូត និងថវិកាជំនួយប្រហែលមួយភាគបីរបស់សហរដ្ឋអាម៉េរិក ដែលរួមបញ្ចូលទាំងការកាត់បន្ថយយ៉ាងខ្លាំងនូវមូលនិធិសម្រាប់ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ។ យ៉ាងណា សភាដែលកំណត់ថវិកាដ្ឋាភិបាលសហព័ន្ធអាម៉េរិកបានជំរុញសំណើរបស់លោក ត្រាំ វិញ។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក ត្រាំ បានត្អូញត្អែរថា សហរដ្ឋអាម៉េរិកកំពុងផ្តល់បន្ទុកអយុត្តិធម៌នៃការចំណាយរបស់អង្គការសហប្រជាជាតិ ហើយបានជំរុញឱ្យមានកំណែទម្រង់។
ជាធម្មតា រដ្ឋធានីវ៉ាស៊ីនតោន មានការយឺតយ៉ាវក្នុងការទូទាត់ ហើយនៅពេលដែលលោក ត្រាំ ចប់តំណែងនៅឆ្នាំ២០២១ សហរដ្ឋអាម៉េរិកកំពុងជាប់បំណុលប្រហែល ៦០០លានដុល្លារសម្រាប់ថវិកាស្នូល និង២ពាន់លានដុល្លារសម្រាប់ការរក្សាសន្តិភាព។ គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលរបស់លោកប្រធានាធិបតីលោកចូ បៃឌិន ជំពាក់ថវិកាស្នូលរបស់អង្គការសហប្រជាជាតិ ៩៩៥លានដុល្លារ និង ៨៦២លានដុល្លារសម្រាប់ថវិកាក្សាសន្តិភាពពិភពលោក។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង