ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចូលរួមពិធីបុណ្យសពលោកជំទាវ ស្រ៊ុន ផល្លី ត្រូវជាភរិយារបស់ឯកឧត្តម ទៀប រី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា

នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបុណ្យសពលោកជំទាវ ស្រ៊ុន ផល្លី ត្រូវជាភរិយារបស់ឯកឧត្តម ទៀប រី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។

សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ទៀប រី និងក្រុមគ្រួសារទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ស្រ៊ុន ផល្លី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង