ស្នើបិទទ្វារទឹកស្ពានតាផាន់នៃប្រឡាយក្តាន់ដើម្បីសង្គ្រោះស្រូវប្រាំងលើកទី២ នៅឃុំឬស្សីក្រោកស្រុកមង្គលបូរី

បន្ទាយមានជ័យ :នៅរសៀល១០ខែវិច្ឆិកាឆ្នាំ២០២៤ មន្ត្រីអាជ្ញាធរស្រុកមង្គលបូរីដឹកនាំដោយលោកឆុំ ឆាន អភិបាលរងស្រុក លោកស្រីជឹម សាវឌី មេឃុំឬស្សីក្រោក និងមន្ត្រីក្រុមការងារបានចុះទៅពិនិត្យទីតាំងវាលស្រែស្រូវប្រាំងលើកទី២ នៅប៉ែកខាងខាងជើងនិងខាងកើតឃុំឬស្សីក្រោកឬផ្នែកខាងក្រោមផ្លូវជាតិលេខ៥និងផ្លូវដែក។

បើតាមមន្ត្រីមកទល់ពេលនេះ ទឹកដែលហូរធ្លាក់ផ្នែកខាងលើស្រុងចុះមកក្រោមតាមប្រឡាយក្តាន់បាននឹងកំពុងគម្រាមអោយលិចលងដំណាំស្រូវប្រាំងលើកទី២ ដែលទើបព្រោះបាន១ទៅជាង១ខែ អស់ប្រមាណ១០០ហិកតា។ចំនុចប្រឡាយស្ពានតាផាន់ ក្នុងឃុំឬស្សីក្រោកស្រុកមង្គលបូរី។
មន្ត្រីបន្តថា: ពួកគេនិងកសិករ ហើយបានការណែនាំពីលោករ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរីកំពុងរកវិធីសាស្រ្តនិងមធ្យោបាយសង្រោះស្រូវប្រាំងវគ្គ២ប្រមាណ១០០ហិកតា នៅទីតាំងខាងលើ ក្នុងនោះ បីទទ្វារទឹកស្ពានតាផាន់នៃប្រព័ន្ធប្រឡាយក្តាន់។ បន្ទាប់មកប្រើគ្រឿងចក្រអេស្កាវ៉ាទ័រកាយដីបិទទំនប់និងខ្នងប្រឡាយ ដើមកបិកុំអោយទឺកពីប្រឡាយហូរចូលស្រែលិចស្រូវ បងប្អូនប្រជាកសិករ ៕

អត្ថបទដែលជាប់ទាក់ទង