បុរសម្នាក់ ជិះម៉ូតូធំមកឈប់ក្រោមស្ពានជ្រោយចង្វា រួចដុតម៉ូតូឆេះសល់តែគ្រោងដែក ហើយដើរចេញទៅបាត់

ភ្នំពេញ ៖ កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ូតូធំម៉ាក CBR មួយគ្រឿងបានឆេះខ្ទេចសល់តែគ្រោងដែក បន្ទាប់ពីបុរសម្នាក់មិនដឹងមានរឿងអ្វីក្នុងចិត្ត បានជិះម៉ូតូធំនេះមកឈប់នៅក្រោមស្ពានជ្រោយចង្វាហេីយក៏ដុតកម្ទេចចោលរួចហើយដើរចេញទៅបាត់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃើញបុរសនេះ បានបើកម៉ូតូម៉ាកCBR មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុក្រោមស្ពានជ្រោយចង្វាក៏ឈប់ម៉ូតូ រួចក៏ដុតម៉ូតូចោលបណ្ដាលឱ្យឆេះសល់តែគ្រោងដែកហើយដើរគេចចេញពីចំណុចកើតហេតុបាត់ ។ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចយកម៉ូតូដែលឆេះនៅសល់តែគ្រោងឆ្អឹងនេះយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំសាច់ញាតិមកទទួល និងចាត់ការបន្តតាមក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង