នៅទីបំផុត! សម្រេចចោទប្រកាន់លើលោក ដួង តារា , លី សាម៉េត , មួង ឃីម និងឧកញ៉ា អ៊ុត ធី

ភ្នំពេញ៖ នៅទីបំផុត តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមនុស្សចំនួន ៤នាក់ រួមមាន
លោកឧកញ៉ា អ៊ុត ធី ,
លោក មួង ឃីម ,
លោក ដួង តារា
និងលោក លី សាម៉េត ហៅគ្រូមា
ពីបទជំនួញឥទ្ធិពលសកម្ម
ជំនួញឥទ្ធិពលអកម្ម
និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
_លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ៖
ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ: ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
_ចំណែកឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ: ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ រីឯឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ ៕

អត្ថបទដែលជាប់ទាក់ទង