តំណាងអយ្យការសម្រេចចោទប្រកាន់ លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម
(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់បុគ្គល៤រូប ដែលក្នុងនោះរួមមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។
បើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, តំណាងអយ្យការ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម ៖
* ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
* ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
* ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ៖ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ៕