សកម្មជន និងរដ្ឋបាលព្រៃឈើ ឆ្មក់ទាំងយប់ឃាត់បានមនុស្ស២នាក់ និងឡានដឹកឈើ៥គ្រឿង ខណៈក្រុមមន្ត្រីបរិស្ថានដេកលក់
មណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍ថា ម៉ោងប្រមាណ ២យប់មិញ (13/11/24) សកម្មជនព្រៃឈើលោក តាន់ គឹមសួរ និងមន្ត្រីពីរដ្ឋបាលព្រៃឈើប្រហែល១០នាក់ បានឆ្មក់ឃាត់រថយន្តដឹកឈើចំនួន ៥ គ្រឿង និងមនុស្ស២នាក់ក្នុងភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្រោយការឃាត់ទើបពួកគេអញ្ជើញក្រុមមន្ត្រីបរិស្ថានឲ្យទៅទទួលវត្ថុតាង និងមនុស្សទាំងនោះ ។
មានការខ្សឹបខ្សៀវថា អ្នកដែលត្រូវបានឃាត់ខ្លួននោះជាឈ្មួញឈើកាន់ស្នឹមដែលគេស្គាល់ថា ចែខុម និងប្ដីឈ្មោះចក់ , ហើយម្ចាស់ឡានឈើផ្សេងៗទៀតនោះក៏ត្រូវគេឲ្យដឹងដែរថា មានឈ្មោះ ម៉េត ស្មាញ និងសង្ហា , ដែលទាំង៣នាក់នេះជាកូនដៃរបស់ឈ្មួញឈើដែលមានរហស្សនាម ចែ រឿន ៕