បញ្ជូនទៅកាន់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណី ឃា//តក//ម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ២០២៤ នេះ លោក សុខ លាង ចៅ ក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនទៅកាន់ពន្ធនាគារបណ្តោះអាសន្ន ស្តីពីការអនុវត្តន៍ដីកាចាប់ខ្លួនលើឈ្មោះ សា សីហា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី នៅផ្ទះរបស់ជនសង្ស័យភូមិគោក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមប្រភពពីកម្លាំងការិយាល័យជំនាញបានប្រាប់ឱ្យដឹងថា ដោយយោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះសហការជាមួយ កម្លាំងផ្នែកព្រហ្ម ទណ្ឌស្រុកប្រសាទបាគង និង សហការជា មួយកម្លាំងផ្នែកគ្រឿងញៀន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក បានអនុវត្តន៍ ដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ សា សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប ដីកាលេខ ៣៧/២០០៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ចេញដោយ ចៅក្រមស៊ើបសួរ សុខ លាង នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណី ឃាដកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែឩសភា ឆ្នាំ ២០០៨ ។
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤ ជនសង្ស័យ ត្រូវបានលោក សុខ លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនទៅកាន់ពន្ធនាគារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ៕