ទិដ្ឋភាពនៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រង និងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាពគួរឱ្យគយគន់ សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ ៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រង និងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាពគួរឱ្យគយគន់ សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីទទួលអំណរព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ១៥ ១៦ វិច្ឆិកានេះ ។
ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹង និងរៀបចំយ៉ាងស្រស់ស្អាតរងចាំទទួលស្វាគមន៏ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក ខាងមុខនេះ។ ការរៀបចំកែលម្អ សោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទំលាប់ជាតិ ដែលមានយូលុងមកហើយ។ ម្យ៉ាងទៀត ក៏ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅរាជធានីភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេង លើឆាកជាតិ និងអន្តរជាតិ ដោយចាត់ទុកជាទីក្រុងស៊ីវិល័យមួយនៅអាស៊ីអាគ្នេយ៏ ក្នុងសុខសន្តិភាព ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
កន្លងមកលោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ ធ្វើការជួសជុលតុបតែង កែលម្អ ជួសជុលក្រានីត ការ៉ូឡា សួនច្បារ សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹក និងពង្រាយ បង្គន់អនាម័យចល័ត ព្រមទាំងការងារផ្សេងៗទៀត ហើយបើគិតមកដល់ពេលនេះ ការងារខាងលើ អនុវត្តសម្រេចបាន១០០ភាគរយហើយ។ លាបថ្នាំ តាមច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ (ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ) ការដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ជាមួយការត្រៀមកម្លាំង សម្រាប់ បោសសម្អាតសួនច្បាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៤ ១៥ ១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺសុទ្ធតែបានត្រៀមរួចរាល់ ៕

អត្ថបទដែលជាប់ទាក់ទង