អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន

ភ្នំពេញ៖ នៅសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Lord Ed Vaizey ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន និងជាអតីតរដ្ឋមន្ត្រី និងបេសកជនពាណិជ្ជកម្មចក្រភពអង់គ្លេស។
កិច្ចប្រជុំនេះបានពិភាក្សាផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពការងារបណ្ដាក់ទុនរបស់អង់គ្លេស និងគោលបំណងក្នុងការពង្រីកផលិតកម្មរបស់ក្រុមហ៊ុនអង់គ្លេសមួយចំនួនដែលកំពុងវិនិយោគក្នុងតំបន់អាស៊ី ខណៈពេលដែលប្រទេសកម្ពុជាក៏ជាជម្រើសប្រទេសមួយដែលអាចចូលរួមក្នុងការពង្រីកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទីផ្សារសកលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង