ព្រះសង្ឃ និងគ្រហស្ថ ៧អង្គ-នាក់ ប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកំពុងតែប្រមូលម្តុំគ្នាផឹកស្រា ក្លែមសាច់ និងចាក់ធុងបាស់កំសាន្ត
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសង្ឃ និងគ្រហស្ថ សរុបចំនួន៧អង្គ-នាក់ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យធ្វើការចាប់ខ្លួន ខណៈដែលកំពុងតែប្រមូលម្តុំគ្នាផឹកស្រា ក្លែមសាច់ និងចាក់ធុងបាស់កំសាន្ត ដើម្បីអបអរសាទរក្នុងឱកាសអកអំបុក នៅក្នុងព្រៃ ក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នៅមុនពេលឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថទាំង៧អង្គ-នាក់នេះ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងនាំគ្នាផឹកស៊ី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានចាក់ធុងបាស់កងរំពង ផ្អេីលអស់អារុក្ខអារក្សអ្នកតា ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោកអធិការនគរបាលស្រុកសាមគ្គីមុនីជ័យតែម្តង។
នគរបាលឡោមព័ទ្ធចាប់ខ្លួន សង្ឃ និង គ្រហស្ថបក្ខពួកប្រមាណ៧នាក់ ព្រមទាំងដកហូតបាន ម៉ូតូចំនួន៣គ្រឿងផងដែរ។
មន្ត្រីនគរបាលបានបន្តថា ម៉ូតូដែលដកហូតបានទី១.ម៉ាកNex ពណ៌ សលាយខៀវ ពាក់ផ្លាកលេខកណ្តាល 1AD.6713 ទី២.ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1H.9956 និងទី៣.ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1W.4614 ទូរស័ព្ទដៃចំនួន៧ គ្រឿង power bang៣គ្រឿង កាបូបលុយ២ លុយ៥មុឺនរៀល បារី២កញ្ចប់ ដែកកះ ៣ បៀ ១ហ៊ូ កំរ៉ាល១ និងធុងទឹកកក ០១។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថាក្រុមក្មេងទំនើងនិងព្រះសង្ឃដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំគ្នាផឹកស្រាក្នុងព្រៃត្រូវបានសមត្ថកិច្ចនគរបាលបង្ក្រាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ ៖
ទី១- អតីតសង្ឃ ឈ្មោះ ប៉ាង គឹមឈៀង ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ទី២-អតីតសង្ឃ ឈ្មោះ សយ សុភក្ភ្រា ២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ទី៣-អតីតសង្ឃ ឈ្មោះ ម៉ុន វិច្ឆ័យ ២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។
ហើយក្រុមបក្ខពួករបស់ព្រះសង្ឃខាងលើរួមមាន ទី១-ឈ្មោះហុង សៀវជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក) ទី២-ឈ្មោះ ខុន ខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជនមួយកន្លែង ទី៣-ឈ្មោះហ៊ូ កញ្ញា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក) និងទី៤-ឈ្មោះមាស ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើជា CEO នៅគ្រឹះស្ថានមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនព្រះសង្ឃ និងគ្រហស្ថសរុប៧អង្គ-នាក់រួចមក សមត្ថកិច្ចនគរបាលបានបញ្ជូនទៅកាន់ការិយាល័យធម្មការស្រុកសាមគ្គីមុនីជ័យ ដើម្បីផ្សឹក និងចាត់ការបន្តតាមផ្លូវច្បាប់។
សមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយទាំងអស់ ពិសេសពុទ្ធបរិស័ទ លោកតា លោកយាយ មារ មីង មេត្តាកុំលេីកយកបញ្ហានេះមកទម្លាក់រួមលេីព្រះពុទ្ធសាសនារបស់យើង នេះជាទង្វើពួកទមិឡមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលកំពុងតែបំផ្លាញសាសនារបស់យើង ៕